Thursday, April 2, 2009

សម្បត្តិប្រច័ណ្ឌ



ឱមាសមុំម្ចាស់ស្នេហ៍ស្នង
បងយល់ជំរៅចិត្តអូនច្បាស់
ទំហំចិត្តស្រឡាញ់ ធំ ណាស់
ព្រោះតែយ៉ាងនេះទើបប្រច័ណ្ឌ
កម្សួលចិត្តស្រីថ្លៃ មិនប្រណីបេះដូងបង
កម្សួលចិត្តនួនល្អង
បាញ់ប្រហារអោយស្នេហ៍យើងស្លាប់

(1)កម្សួលចិត្តស្នេហ៍អប្រិយ កាត់ប្រល័យបេះដូងខ្ទាំខ្ទេច
រូបកាយល្អដូចពេជ្រ ជាន់ពន្លិចកិត្តិយសបងអោយសូន្យ
អូនមិនយល់មុខបង ព្រមចំពោះមុខអ្នកផង
មិនដែលអោយតំលៃបង ព្រោះសម្បត្តិប្រច័ណ្ឌស្រស់ស្រី

(2)អូនប្រច័ណ្ឌម្លឹងៗ ព្រលឹងបងស៊ូ ទ្រាំមិនបានឡើយ

(3)បង បងសុខចិត្តដើរចេញអោយឆ្ងាយ
មិនស្នេហ៍ទេស្រស់ឆោមឆាយ
ព្រោះអូនប្រច័ណ្ឌខ្លាំងពេក
បងទ្រាំអត់ធន់ច្រើនដង
អូនជេរមើលងាយដល់បង ធ្ងន់ឮទូលដី
ពេលបងរកថ្មីស្រីមានហេតុផល

(ត្រលប់ទៅលេខ 1)
(ត្រលប់ទៅលេខ 2 Skip last sentence)
(ត្រលប់ទៅលេខ 3 Skip last sentence)
(ត្រលប់ទៅលេខ 3 )

No comments: